ការមកដល់ថ្មីរបស់ ស្ប៉ានិងម៉ាស្សា ចំណាត់ថ្នាក់លេខ១ ក្នុងខេត្តសៀមរាប

ការមកដល់ថ្មីរបស់ ស្ប៉ានិងម៉ាស្សា ចំណាត់ថ្នាក់លេខ១ ក្នុងខេត្តសៀមរាប

កន្លែងស្ប៉ា និងម៉ាស្សា ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែនឹកដល់មុនគេពេលដែលទៅកម្សាន្តនៅខេត្តសៀមរាបនោះគឺ “មុទិតាស្ប៉ា (Mudita Spa)” ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាស្ប៉ាដ៏ល្បីឈ្មោះ និងមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ “បុរីអង្គរ”។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ភ្ញៀវទេសចរខេត្តសៀមរាប ទៅលើសេវាកម្មស្ប៉ា និងម៉ាស្សា មុទិតាស្ប៉ាក៏សម្រេចចិត្តពង្រីកសាខាថ្មីទី២ ដែលស្ថិតនៅចំកណ្តាលទីក្រុងអង្គរ គឺត្រង់ចំនុចស្តុបកោះកេរិ៍ លើផ្លូវវត្តបូព៌ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

កម្មវិធីប្រចាំឆ្នាំនេះ គឺជាឱកាសដ៏ពិសេសមួយសម្រាប់បុគ្គលិកឆ្នើម ដែលភាគច្រើនឋិតក្នុងចន្លោះវ័យ២០ឆ្នាំ (young Cambodian talents) ដើម្បីចូលរួម ក្នុងសន្និសីទប្រចាំឆ្នាំស្តីពីការកំណត់ និងរៀបចំយុទ្ធសាស្រ្តសម្រាប់ប្រតិបត្តិរួមគ្នា និងសម្រេចឲ្យបាននូវផែនការរបស់ក្រុមហ៊ុន ទាំងមូលនាបំណាច់ឆ្នាំថ្មីខាងមុខ។

តាមរយៈការបម្រើសេវាកម្មស្ប៉ា និងម៉ាស្សារយៈពេលជាច្រើនឆ្នាំមកនេះ មុទិតាស្ប៉ា តែងតែទទួលបានការកោតសរសើរពីភ្ញៀវមិនដាច់ពីមាត់អំពី គុណភាពសេវាកម្ម ជម្រើសបរិក្ខារ បរិយាកាស ជាពិសេសនោះគឺភាពរួសរាយរាក់ទាក់ និងភាពស្ទាត់ជំនាញរបស់បុគ្គលិកបម្រើសេវាកម្មនៅទីនោះ។ អ្វីដែលកាន់តែពិសេស ជាមួយនឹងមុទិតាស្ប៉ាសាខាថ្មី លោកអ្នកនឹងទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យជាងមុន ជាមួយនឹងជម្រើសសេវាកម្មស្ប៉ា និងម៉ាស្សាពីអ្នកឯកទេសដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ គ្រឿងបរិក្ខារទំនើបទាន់សម័យ ផលិតផលប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ បន្ទប់ធំទូលាយ រួមផ្សំជាមួយនឹងរចនាបថប្រណីតបែបថ្មីដែលបង្កើតនូវបរិយាកាសស្ងប់ស្ងាត់ និងសាកសមបំផុតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាង្គប្រាសាទ ឬតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាម ហើយមានបំណងចង់ប្តូរបរិយាកាស មកបន្ធូរអារម្មណ៍ដើម្បីបំបាត់ភាពនឿយហត់ អស់កម្លាំង ក៏ដូចជាកាត់បន្ថយភាពតានតឹង បន្ទាប់ពីបំពេញភារកិច្ចការងារប្រចាំថ្ងៃ។

ដើម្បីអបអរក្នុងឱកាសបើកសម្ភោធនេះផងដែរ បន្ថែមពីលើសេវាកម្មលក្ខណៈស្តង់ដាដ៏ល្អឥតខ្ចោះ មុទិតាស្ប៉ាក៏មានផ្តល់ជូននូវតម្លៃសមរម្យបំផុតសម្រាប់ភ្ញៀវជនជាតិខ្មែរ គឺត្រឹមតែ១០ដុល្លារប៉ុណ្ណោះសម្រាប់សេវាកម្មម៉ាស្សារយៈពេលមួយម៉ោង ដែលនេះគឹជាតម្លៃពិសេសមិនធ្លាប់មានពីមុនមក។ មុទិតាស្ប៉ាថ្មី សាខាកោះកេរិ៍នេះ ក៏មានផ្តល់ជូននូវទីធ្លាចំណតរថយន្តធំទូលាយ ដែលសាកសមសម្រាប់រថយន្តតូច ធំគ្រប់ប្រភេទផងដែរ។

សំរាប់ពត៌មានលម្អិតទាក់ទងនឹងមុទិតាស្ប៉ា លោកអ្នកអាចចូលទៅកាន់គេហទំព័រហ្វេសប៊ុក https://www.facebook.com/themuditaspa/ ឬ គេហទំព័រ www.muditaspa.com
លេខទូរសព្ទ៖ ០១៥ ៤២៣ ២២២
បើកដំណើរការ៖ ៩ព្រឹក - ១២យប់
ទីតាំង៖ ស្ថិតនៅខេត្តសៀមរាប លើផ្លូវវត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាប់នឹងស្តុបកោះកេរិ៍

សូមបញ្ជាក់ថា មុទិតាស្ប៉ា គឺជាសមាជិកមួយក្នុងចំណោមអាជីវកម្មផ្សេងទៀតរបស់ INNOTALITY ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនសាជីវកម្មបដិសណ្ឋារកិច្ចបែបខ្មែរ គ្រប់គ្រងទៅលើអាជីវកម្មមួយចំនួនក្នុងខេត្តសៀមរាបរួមមាន៖ សណ្ឋាគារផ្កាយ៥ Borei Angkor Resort & SpaThe Privilege Floor by BOREI ANGKORLotus Blanc Hotel & ResortThe Privilege Floor by LOTUS BLANC, ភោជនីយដ្ឋាន Damnak Lounge Fine Dining, ភោជនីយដ្ឋាន Damnak Steakhouse, កន្លែងស្ប៉ា និងម៉ាស្សា Mudita SpaMudita Spa by BOREI ANGKORThe Spa by LOTUS BLANC, ព្រមទាំងសាជីវកម្ម Retro Investment ផ្សេងទៀតដែលគ្រប់គ្រងទៅលើ The Privilege Boutique, ភោជនីយដ្ឋានជប៉ុន The Hashi Japanese Restaurant (២សាខា) ហាងកាហ្វេ Gloria Jean’s Coffees – Siem Reap (២សាខា) និងហាងបោះពុម្ពផ្សព្វផ្សាយពាណិជ្ជកម្ម DPI Printing & Advertising ក្នុងខេត្តសៀមរាបផងដែរ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យធ្វើការក្នុងផ្នែកអាជីវកម្មណាមួយរបស់ក្រុមហ៊ុន INNOTALITY សូមធ្វើការទាក់ទងផ្ទាល់ទៅលេខទូរសព្ទ 015 337 222 ឬអាស័យដ្ឋានអ៊ីមែល careers@innotality.com ឬក៏ចូលទៅកាន់គេហទំព័រហេ្វសប៊ុក http://www.facebook.com/innotalitygroup សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងក្រុមហ៊ុន៕

Share this blog with :

អត្ថបទថ្មី