ការរីកដុះដាលនៃសាជីវកម្មរបស់ INNOTALITY ក្នុងរយៈពេលជាង២ទសវត្សរ៍

ការរីកដុះដាលនៃសាជីវកម្មរបស់ INNOTALITY ក្នុងរយៈពេលជាង២ទសវត្សរ៍

ភាគច្រើនលោកអ្នកប្រាកដជាធ្លាប់បានឮអំពីក្រុមហ៊ុនអ៊ីនណូថេលីធី (INNOTALITY) ប៉ុន្តែ ប្រហែលមានអ្នកខ្លះនៅស្រពេចស្រពិលអំពីអាជីវកម្មទាំងឡាយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនខ្មែរមួយនេះនៅឡើយ។ សូមបញ្ជាក់ត្រួសៗថា ក្រុមហ៊ុន INNOTALITY បានឈានជើងចូលក្នុងទីផ្សារបដិសណ្ឋារកិច្ចកម្ពុជាដំបូងនៅឆ្នាំ១៩៩៧ ដោយមានសណ្ឋាគារលំដាប់ផ្កាយប្រាំ បុរីអង្គរ រីសត & ស៉្បា។ ពីមួយឆ្នាំទៅមួយឆ្នាំ INNOTALITY តែងតែពង្រីកសមាជិកអាជីវកម្មរបស់ខ្លួន រហូតធ្វើឲ្យក្រុមហ៊ុនមួយនេះប្រែក្លាយទៅជាក្រុមហ៊ុនខ្មែរឈានមុខគេមួយក្នុងខេត្តសៀមរាប។ យ៉ាងណាមិញ INNOTALITY នៅតែបន្តរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់លោកអគ្គនាយកគ្រប់គ្រង ឃឹម ហ្វីណង់ រួមជាមួយនឹងការជួយជ្រោមជ្រែងពីសំណាក់អ្នកគ្រប់គ្រងដ៏មានសមត្ថភាពជាច្រើនរូបទៀត ក្នុងការធានាបាននូវគុណភាពផលិតផលប្រកបដោយភាពច្នៃប្រឌិត និងស្តង់ដាសេវាកម្មឈានមុខគេសម្រាប់អាជីវកម្មទាំងអស់របស់ INNOTALITY ដូចមានរៀបរាប់ខាងក្រោម ៖

Borei Angkor Resort & Spa គឺជាសណ្ឋាគារប្រណីតលំដាប់ផ្កាយប្រាំ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ Borei Angkor គឺជាសណ្ឋាគារដ៏ល្បីឈ្មោះ ខាងផ្នែកផ្តល់សេវាបដិសណ្ឋារកិច្ចបែបខ្មែរឈានមុខគេប្រចាំខេត្តសៀមរាប។

Lotus Blanc Hotel & Resort គឺជាសណ្ឋាគារប្រណីតមួយទៀត ដែលមានរចនាបថឆ្លុះបញ្ចាំងអំពីសម័យអនានិគមបារាំង រួមផ្សំជាមួយនឹងបដិសណ្ឋារកិច្ចបែបខ្មែរដ៏ល្អឥតខ្ចោះផងដែរ។ សណ្ឋាគារនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ភូមិគ្រួស ក្រុងសៀមរាប ខេត្តសៀមរាប។

The Privilege Floor មាន២ទីតាំង ដែលទីតាំងទីមួយ The Privilege Floor by BOREI ANGKOR ស្ថិតនៅជាន់លើ នៃសណ្ឋាគារបុរីអង្គរ រីសត & ស៉្បា រីឯទីតាំងទីពីរ The Privilege Floor by LOTUS BLANC ស្ថិតនៅជាន់ទី១នៃសណ្ឋាគារឡូទុសប្លង្គអូតែល & រីសត។

The Privilege Boutique គឺជាសណ្ឋាគារដែលប្រកបទៅដោយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងមានទីតាំងស្ថិតនៅក្នុងទីប្រជុំជន ដែលងាយស្រួលសម្រាប់ភ្ញៀវក្នុងការធ្វើដំណើរទៅនិងមកកន្លែងកម្សាន្តផ្សេងៗ ផងដែរ។

Mudita Spa គឺជាកន្លែងស៉្បា និងម៉ាស្សាដ៏ប្រណីត និងធំជាងគេ ហើយថែមទាំងជាស៉្បាដែលជាប់ចំណាត់ថ្នាក់លេខ១រយះពេល៣ឆ្នាំជាប់ៗគ្នាក្នុងខេត្តសៀមរាប វាយតម្លៃដោយគេហទំព័រទេសចរណ៍ពិភពលោកដ៏ល្បីល្បាញ TripAdvisor ទៀតផង។

Damnak Steakhouse ជាភោជនីយដ្ឋានប្រណីតដ៏ល្បីឈ្មោះមួយដែលមានចុងភៅស្ទាត់ជំនាញក្នុងការចម្អិនសាច់គោ ប្រកបដោយគុណភាពខ្ពស់ និងឆ្ងាញ់ជាងគេ រួមទាំងមុខម្ហូបបែបអ៊ីតាលីជាច្រើនទៀតផងដែរ។

Damnak Lounge Fine Dining ជាភោជនីយដ្ឋានប្រណីតមួយទៀតដែលមានស្តង់ដាលំដាប់អន្តរជាតិ និងមានបម្រើជូននូវម្ហូបខ្មែរបែបប្រណីតជាច្រើនជម្រើស។ Damnak Lounge Fine Dining ក៍ជាប់ឈ្មោះក្នងចំណាត់ភោជនីយដ្ឋានដ៏ប្រណីតទាំង២៥ នៅអាស៊ី វាយតម្លៃដោយគេហទំព័រទេសចរណ៍ពិភពលោក TripAdvisor ផងដែរ។

The Hashi គឺជាភោជនីយដ្ឋានម្ហូបជប៉ុនដ៏ល្បីឈ្មោះ និងពេញនិយមប្រចាំខេត្តសៀមរាប។ ភោជនីយដ្ឋាន The Hashi មាន២សាខា ដែលសាខាទី១ ស្ថិតនៅតាមបណ្តោយផ្លូវវត្តបូព៌ និងសាខាទី២នៅមជ្ឈមណ្ឌលកំសាន្ត The Heritage Walk ខេត្តសៀមរាប។

Gloria Jeans’ Coffees គឺជាហាងកាហ្វេគុណភាពខ្ពស់ប្រកបដោយអនាម័យ និងស្តង់ដាអន្តរជាតិ និងជាទីពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ Gloria Jeans’ Coffees ខេត្តសៀមរាបមាន២សាខា ដែលសាខាទី១ ស្ថិតនៅតាមបណ្តោយផ្លូវវត្តបូព៌ និងសាខាទី២នៅលើផ្លូវស៊ីវត្ថា។

DPI Printing & Advertising គឺជាភ្នាក់ងារបោះពុម្ព និងផ្សព្វផ្សាយឈានមុខគេខាងផ្នែកគុណភាព និងសេវាកម្ម ដែលស្ថិតនៅតាមបណ្តោយផ្លូវ៧មករា ក្នុងខេត្តសៀមរាប។

ក្រៅពីអាជីវកម្មខាងលើទាំងអស់នេះ នៅដើមឆ្នាំ២០១៩ខាងមុខនេះផងដែរ ក្រុមហ៊ុន INNOTALITY ក៏គ្រោងនឹងបង្ហាញមុខសមាជិកអាជីវកម្មថ្មីមួយទៀតដែលមានទីតាំងនៅចំកណ្តាលទីក្រុងសៀមរាបតែម្តង។ អាជីវកម្មថ្មីនេះត្រៀមនឹងសម្ពោធនៅឆ្នាំក្រោយនេះហើយ។ ដើម្បីដឹងច្បាស់អំពីព័ត៌មាននេះ លោកអ្នកអាចតាមដានតាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន www.facebook.com/innotalitygroup.

INNOTALITY ជាក្រុមហ៊ុនសាជីវកម្មខ្មែរឈានមុខក្នុងខេត្តសៀមរាប ដែលម្ចាស់និងបុគ្គលិកទាំងអស់សុទ្ធសឹងតែជាជនជាតិខ្មែរដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ក្នុងការរួមគ្នាគ្រប់គ្រង និងផ្សព្វផ្សាយនូវវប្បធម៌ខ្មែរដ៏រុងរឿងតាមរយៈអាជីវកម្មផ្សេងៗដូចបានរៀបរាប់ខាងលើ។

ប្រសិនបើអ្នកមានបំណងចង់ចូលរួមបម្រើការងារនៅអាជីវកម្មណាមួយរបស់ INNOTALITY អាចដាក់ពាក្យធ្វើការតាមរយៈអ៊ីមែល careers@innotality.com ឬទាក់ទងទៅលេខទូរស័ព្ទ +855 15 337 222 សម្រាប់ព័ត៌មានលម្អិត៕

Share this blog with :

អត្ថបទថ្មី