INNOTALITY ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនសាជីវកម្មបដិសណ្ឋារកិច្ចបែបខ្មែរ ដែលមានម្ចាស់និងបុគ្គលិកទាំងអស់សុទ្ធសឹងតែជាជនជាតិខ្មែរសុទ្ធសាធ ដែលកំពុងគ្រប់គ្រងទៅលើអាជីវកម្មមួយចំនួនក្នុងខេត្តសៀមរាបរួមមាន៖ សណ្ឋាគារផ្កាយ៥ Borei Angkor Resort & Spa, The Privilege Floor by BOREI ANGKOR, Lotus Blanc Hotel & Resort, The Privilege Floor by LOTUS BLANC, ភោជនីយដ្ឋាន Damnak Lounge Fine Dining, ភោជនីយដ្ឋាន Damnak Steakhouse, កន្លែងស្ប៉ា និងម៉ាស្សា Mudita Spa, Mudita Spa by BOREI ANGKOR, The Spa by LOTUS BLANC, ព្រមទាំងសាជីវកម្ម Retro Investment ផ្សេងទៀតដែលគ្រប់គ្រងទៅលើ The Privilege Boutique, ភោជនីយដ្ឋានជប៉ុន The Hashi Japanese Restaurant (២សាខា) ហាងកាហ្វេ Gloria Jean’s Coffees – Siem Reap (២សាខា) និងហាងបោះពុម្ពផ្សព្វផ្សាយពាណិជ្ជកម្ម DPI Printing & Advertising ក្នុងខេត្តសៀមរាបផងដែរ។
បើតាមការដកស្រង់សម្តីរបស់លោក ឱ សក្ករៈឥន្រ្ទបុត្រសត្យា ដែលជាប្រធានគ្រប់គ្រងផ្នែកទីផ្សារ បានឲ្យដឹងថា ក្រុមហ៊ុន INNOTALITY បានពង្រីកអាជីវកម្មរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំដោយឥតឈប់ឈរ។ នេះបណ្តាលមកពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងនយោជិកសុទ្ធសឹងតែជាជនជាតិខ្មែរសុទ្ធសាធ ដែលមានសមត្ថភាពទេពកោសល្យពីគ្រប់ផ្នែកទាំងអស់ បានសម្រេចការងាររួមគ្នាធ្វើឲ្យ INNOTALITY ក្លាយជាក្រុមហ៊ុនខ្មែរតែមួយគត់ ដែលទទួលបាននូវកេរ្តិ៍ឈ្មោះក្នុងឆាកជាតិនិងអន្តរជាតិ ដែលបានធ្វើការវាយតម្លៃដល់អាជីវកម្មនីមួយៗ និងទទួលស្គាល់នូវស្នាដៃកូនខ្មែរ តាមរយៈការផ្តល់ជូនពានរង្វាន់ផ្សេងៗដែលក្រុមហ៊ុនសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
លោកបន្ថែមទៀតថា ដោយឡែកសម្រាប់បំណាច់ឆ្នាំចុងក្រោយនេះ (Fiscal Year គិតចាប់ពីខែតុលា ឆ្នាំ២០១៧ រហូតមកទល់បច្ចុប្បន្ន) INNOTALITY នៅតែបន្តទទួលបាននូវការគាំទ្រពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ អំពីប្រតិបត្តិការសេវាកម្មដែលផ្តោតលើគុណភាពជាចំបង ដែលត្រូវបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រកួតប្រជែង លើសពីអ្វីដែលបានរំពឹងទុក។
ខាងក្រោមនេះ ជាតារាងសមិទ្ធផលសរុបដែលអាជីវកម្មនីមួយៗរបស់ INNOTALITY ត្រូវបានគេទទួលស្គាល់តាមរយៈការប្រគល់ជូនជាពានរង្វាន់ប្រចាំឆ្នាំរយៈពេល១១ខែចុងក្រោយ (Awards and Recognition) រួមមាន៖
សណ្ឋាគារ Borei Angkor Resort & Spa
សណ្ឋាគារ The Privilege Floor by BOREI ANGKOR
សណ្ឋាគារ Lotus Blanc Hotel & Resort
សណ្ឋាគារ The Privilege Floor by LOTUS BLANC
បន្ថែមពីលើពានរង្វាន់ខាងលើ អាជីវកម្មឯទៀតរបស់ INNOTALITY រួមមាន សណ្ឋាគារ The Privilege Boutique, Mudita Spa, ភោជនីយដ្ឋានអាហារជប៉ុន The Hashi, ភោជនីយដ្ឋាន Damnak Steakhouse, និង ភោជនីយដ្ឋាន Damnak Lounge Fine Dining ក៏ទទួលបាននូវ Certificate of Excellence ពីគេហទំព័រវាយតម្លៃដ៏ធំបំផុតសំរាប់អ្នកដំណើរក្នុងពិភពលោក TripAdvisor ផងដែរ។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យធ្វើការក្នុងផ្នែកអាជីវកម្មណាមួយរបស់ក្រុមហ៊ុន INNOTALITY សូមធ្វើការទាក់ទងផ្ទាល់ទៅលេខទូរសព្ទ 015 337 222 ឬអាស័យដ្ឋានអ៊ីមែល careers@innotality.com ឬក៏ចូលទៅកាន់គេហទំព័រហេ្វសប៊ុក http://www.facebook.com/innotalitygroup សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងក្រុមហ៊ុន៕