ដំណើរសន្និសីទប្រចាំឆ្នាំរបស់ INNOTALITY ទៅកាន់រាជធានីភ្នំពេញ

ដំណើរសន្និសីទប្រចាំឆ្នាំរបស់ INNOTALITY ទៅកាន់រាជធានីភ្នំពេញ

កក្រុមហ៊ុន INNOTALITY ដែលជាក្រុមហ៊ុនសាជីវកម្មខ្មែរឈានមុខមួយ បានរៀបចំដំណើរសន្និសីទប្រចាំឆ្នាំ សម្រាប់បុគ្គលិកផ្នែកលក់ និងទីផ្សារ (SMAC – Sales & Marketing Annual Conference) ទៅកាន់រាជធានីភ្នំពេញ រយៈពេល២យប់ ៣ថ្ងៃ ដើម្បីលើកទឹកចិត្តដល់ក្រុមការងារក្នុងផ្នែករកចំណូលជួរមុខ (Primary Revenue) ដែលបាន សម្រេចបាននូវគោលដៅប្រចាំឆ្នាំរបស់ក្រុមហ៊ុន លើសពីអ្វីដែលបានរំពឹងទុក។

កម្មវិធីប្រចាំឆ្នាំនេះ គឺជាឱកាសដ៏ពិសេសមួយសម្រាប់បុគ្គលិកឆ្នើម ដែលភាគច្រើនឋិតក្នុងចន្លោះវ័យ២០ឆ្នាំ (young Cambodian talents) ដើម្បីចូលរួម ក្នុងសន្និសីទប្រចាំឆ្នាំស្តីពីការកំណត់ និងរៀបចំយុទ្ធសាស្រ្តសម្រាប់ប្រតិបត្តិរួមគ្នា និងសម្រេចឲ្យបាននូវផែនការរបស់ក្រុមហ៊ុន ទាំងមូលនាបំណាច់ឆ្នាំថ្មីខាងមុខ។

នេះក៏ជាឱកាសសម្រាប់ក្រុមការងារក្នុងការទទួលបាននូវបទពិសោធន៍នៃភាពជោគជ័យ និងចំនុចដែលត្រូវបំពេញបន្ថែមរបស់អាជីវកម្មបច្ចុប្បន្ន និងអាជីវកម្មថ្មីៗនាពេលដ៏ខ្លីខាងមុខទៀត ដែលដឹកនាំដោយលោកអគ្គនាយក ឃឹម ហ្វីណង់ ដែលជាអ្នកកំណត់ចក្ខុវិស័យបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន ដែលជាវិស័យមួយកំពុងតែរីកដុះដាល និងមានការប្រកួតប្រជែងឥតឈប់ឈរនៅក្នុងទីផ្សារខេត្តសៀមរាប ក្នុងវិស័យទេសចរណ៍នាពេលសព្វថ្ងៃនេះ។

សន្និសីទប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងនៅ Rosewood Phnom Penh ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ប្រណីតមួយក្នុងរាជធានីភ្នំពេញ។ អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ INNOTALITY ជាក្រុមហ៊ុនខ្មែរដំបូងគេបង្អស់ ដែលបានជ្រើសរើសយកទីកន្លែងប្រជុំ ក៏ដូចជាស្នាក់នៅសម្រាប់បុគ្គលិកទាំងអស់ ក្នុងសណ្ឋាគារលំដាប់កំពូលមួយនេះ ដើម្បីរៀបចំជាសន្និសីទប្រចាំឆ្នាំផ្នែកលក់និងទីផ្សារ។ ក្រុមការងារក៏បានបញ្ចប់ដំណើរកម្សាន្តសន្និសីទមួយនេះ ជាមួយនឹងពិធីជប់លៀងនៅសណ្ឋាគារ Sun & Moon Urban Hotel ផងដែរ។

កំណែទម្រង់រចនាសម្ព័ន្ធនៃគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន INNOTALITY នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃប្រកាសនេះតទៅ។ ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំថា ការចាត់តាំងនូវមុខតំណែង និងតួនាទីថ្មីនេះនឹងជម្រុញឱ្យ INNOTALITY បន្តបំផុសគំនិតច្នៃប្រឌិតខ្ពស់ក្នុងការផ្តល់ជូនសេវាបដិសណ្ឋារកិច្ចបែបខ្មែរដ៏ល្អឥតខ្ចោះ ក៏ដូចជាជួយពន្លឿនដំណើរការ និងបង្កើនទំនុកចិត្តដល់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ក្រោមការដឹកនាំរបស់គណៈគ្រប់គ្រង ដែលពោរពេញទៅដោយបទពិសោធន៍ សមត្ថភាព និងជំនាញពិតប្រាកដ។

សូមបញ្ជាក់ផងដែរថា INNOTALITY ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនសាជីវកម្មបដិសណ្ឋារកិច្ចបែបខ្មែរ ដែលគ្រប់គ្រងទៅលើអាជីវកម្មមួយចំនួនក្នុងខេត្តសៀមរាបរួមមាន៖ សណ្ឋាគារផ្កាយ៥ Borei Angkor Resort & SpaThe Privilege Floor by BOREI ANGKORLotus Blanc Hotel & ResortThe Privilege Floor by LOTUS BLANC, ភោជនីយដ្ឋាន Damnak Lounge Fine Dining, ភោជនីយដ្ឋាន Damnak Steakhouse, កន្លែងស្ប៉ា និងម៉ាស្សា Mudita SpaMudita Spa by BOREI ANGKORThe Spa by LOTUS BLANC, ព្រមទាំងសាជីវកម្ម Retro Investment ផ្សេងទៀតដែលគ្រប់គ្រងទៅលើ The Privilege Boutique, ភោជនីយដ្ឋានជប៉ុន The Hashi Japanese Restaurant (២សាខា) ហាងកាហ្វេ Gloria Jean’s Coffees – Siem Reap (២សាខា) និងហាងបោះពុម្ពផ្សព្វផ្សាយពាណិជ្ជកម្ម DPI Printing & Advertising ក្នុងខេត្តសៀមរាបផងដែរ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យធ្វើការក្នុងផ្នែកអាជីវកម្មណាមួយរបស់ក្រុមហ៊ុន INNOTALITY សូមធ្វើការទាក់ទងផ្ទាល់ទៅលេខទូរសព្ទ 015 337 222 ឬអាស័យដ្ឋានអ៊ីមែល careers@innotality.com ឬក៏ចូលទៅកាន់គេហទំព័រហេ្វសប៊ុក http://www.facebook.com/innotalitygroup សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងក្រុមហ៊ុន៕

Share this blog with :

អត្ថបទថ្មី