ពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកគំរូប្រចាំឆ្នាំ ២០១៨-២០១៩

ពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកគំរូប្រចាំឆ្នាំ ២០១៨-២០១៩

ពីមួយឆ្នាំទៅមួយឆ្នាំ INNOTALITY តែងតែប្រារព្ធកម្មវិធីជួបជុំមួយដែលមានឈ្មោះថា “ពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកគំរូ” ដើម្បីសរសើរនិងលើកទឹកចិត្តដល់ស្មារតីខិតខំប្រឹងប្រែងរបស់បុគ្គលិកគំរូ ដែលបានតាំងចិត្តបំពេញការងារអស់រយៈពេល ១២ ខែកន្លងមក។ នៅក្នុងឆ្នាំនេះ កម្មវិធីបានប្រព្រឹត្តិឡើងនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ ដែលមានការចូលរួមពីសំណាក់ លោកជំទាវអគ្គស្ថាបនិក អគ្គនាយក អគ្គនាយការង គណៈគ្រប់គ្រងគ្រប់ផ្នែករបស់ INNOTALITY និងបុគ្គលិកសរុបប្រមាណជិត ៦០០ នាក់ ដែលមកពី Borei Angkor Resort & SpaThe Privilege Floor, Lotus Blanc Hotel & ResortMudita Spa និង The Twizt - Lifestyle Hostel ផងដែរ។ សម្រាប់កម្មវិធីជួបជុំគ្នាពេលព្រឹកនេះ ត្រូវបានធ្វើឡើងនៅក្នុងសាលប្រជុំ Bokor Ballroom របស់សណ្ឋាគារ Borei Angkor Resort & Spa សម្រាប់ធ្វើជាសក្ខីភាព សម្តែងនូវការទទួលស្គាល់ស្នាដៃ ការកោតសរសើរ និងអបអរសារទរទៅដល់បុគ្គលិកគំរូរបស់ប្រចាំឆ្នាំរបស់យើង។

កម្មវិធីប្រគល់រង្វាន់ និងលិខិតសរសើ រជាឱកាសដ៏ពិសេស និងរំភើបម្រាប់បុគ្គលិករបស់ INNOTALITY។ រង្វាន់ និងលិខិតសរសើរបែងចែកជា ៩ យ៉ាងដែលមានដូចជា៖

១. ការប្រគល់លិខិតសរសើរទៅដល់ក្រុមការងារ Twizt Pop Up - ចំនួន ៣៥ នាក់

២. រង្វាន់ភាពស្មោះត្រង់ - ចំនួន ៤៦ នាក់

៣. រង្វាន់សម្អិតសម្អាងកាយបានល្អបំផុត - ចំនួន ១២ នាក់

៤. រង្វាន់ស្មារតីមុទិតា - ចំនួន ៦ នាក់

៥. រង្វាន់បុគ្គលិកឆ្នើមប្រចាំឆ្នាំ - ចំនួន ៥ នាក់

៦. រង្វាន់អ្នកលក់ឆ្នើមជួរមុខ - ចំនួន ២ នាក់

៧. រង្វាន់ភក្តីភាពបំពេញការងារបាន ១៥ ឆ្នាំ - ចំនួន ៤៣ នាក់

៨. រង្វាន់ភក្តីភាពបំពេញការងារបាន ១០ ឆ្នាំ - ចំនួន ៧ នាក់

៩. រង្វាន់ភក្តីភាពបំពេញការងារបាន ៥ ឆ្នាំ - ចំនួន ២០ នាក់ ។

យើងជឿជាក់យ៉ាងមុតមាំថា ការទទួលរង្វាន់នឹងមានការកើនឡើងនៅឆ្នាំបន្តបន្ទាប់ទៀតដោយសារស្មារតីវេញជាធ្លុងតែមួយរបស់ក្រុមគ្រួសារ INNOTALITY ដូចទៅនឹងឃ្លាមួយដែលត្រូវបានលើកឡើងដោយ អគ្គនាយិការងថា “ក្រុមតែមួយ សុបិន្តតែមួយ” ។

Share this blog with :

អត្ថបទថ្មី