ក្នុងនាមជាអ្នកផ្តល់សេវាបដិសណ្ឋារកិច្ចឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ២៥ ឆ្នាំមកនេះ Innotality ផ្តល់សេវាកម្មបដិសណ្ឋារកិច្ចបែប មុទិតា(មុទិតាជាពាក្យសំស្ក្រឹតមានន័យថាភាពរីករាយដែលទទួលបានពីការមើលឃើញមនុស្សផ្សេងទៀតសប្បាយរីករាយ) ចំពោះភ្ញៀវគ្រប់រូបដែលស្នាក់នៅគ្រប់សណ្ឋាគាររបស់ Innotality ដូចជា Borei Angkor Resort & Spa, Lotus Blanc Hotels and Resort, THE PRIVILEGE FLOOR by Borei Angkor, THE PRIVILEGE FLOOR by Lotus Blanc, និង The Twizt – Lifestyle Hostel។
គុណតម្លៃដ៏ស្ថិតស្ថេរនេះបានជួយណែនាំយើងនៅពេលដែលយើងប្រឈមនឹងការលំបាកក្នុងការឆ្លើយតបនឹងវីរុស COVID-19 ដែលអង្គការសុខភាពពិភពលោកបានដាក់វាជាជំងឺរាតត្បាតនាពេលថ្មីៗនេះ។
Innotality នឹងបន្តឃ្លាំមើលស្ថានការណ៍នៃវីរុស COVID-19 24/7 និងបន្ថែមវិធានការណ៍ចាំបាច់នាៗដើម្បីធានានូវសុខមាលភាពនៅគ្រប់សណ្ឋាគាររបស់យើងនៅទូទាំងទីក្រុង។
ក្នុងកំឡុងពេលនេះអ្នកធ្វើដំណើរទាំងអស់ប្រហែលជាមានការស្ទាក់ស្ទើរប៉ុន្តែយើងចង់អោយអ្នកមានភាពជឿជាក់ថា Innotality តែងតែទុកសុវត្ថិភាពរបស់ភ្ញៀវនិងបុគ្គលិករបស់យើងជាចម្បង។
យើងកំពុងចាត់វិធានការការពារជាមុនដើម្បីធានាថាអ្នកដំណើរមានសុវត្ថិភាពនិងសុខមាលភាពដូចខាងក្រោម៖
យើងតែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាលដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវនិងបុគ្គលិកគ្រប់ពេលវេលា។ សូមនៅតែមានទំនុកចិត្តថាយើងកំពុងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីផ្តល់នូវបរិស្ថានដែលមានសុខភាពល្អនិងមានសុវត្ថិភាពនៅគ្រប់សណ្ឋាគាររបស់ Innotality។
ឃឹម មុនីរ័ត្ន
អគ្គនាយិកាប្រតិបត្ត