INNOTALITY ទទួលពានរង្វាន់ពីក្រុមហ៊ុនដ៏ធំមួយនៅប្រទេសចិន

INNOTALITY ទទួលពានរង្វាន់ពីក្រុមហ៊ុនដ៏ធំមួយនៅប្រទេសចិន

ទីក្រុងសៀងហៃ

ក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលមានឈ្មោះថា Ctrip បានអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុន INNOTALITY ដែលមានលោក ហង្ស សុវណ្ណា ជាអគ្គនាយកគ្រប់គ្រងទូទៅ ទៅបំពេញទស្សនកិច្ចការិយាល័យកណ្តាលរបស់ខ្លួន នៅទីក្រុងសៀងហៃ។


ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនCtrip

Ctrip ជាក្រុមហ៊ុនដ៏ធំមួយនៅប្រទេសចិនដែលមានបុគ្គលិកជាង ៣ម៉ីននាក់ ក្នុងការប្រតិបត្តិទៅលើការកក់បន្ទប់សណ្ឋាគារ សំបុត្រយន្តហោះ រទេះភ្លើងនិងកញ្ចប់ការធ្វើដំណើរទាំងក្នុងប្រទេសចិន និងពិភពលោក។


កម្មវិធីទទួលពានរង្វាន់ Best Family Hotel

ក្នុងដំណើរទស្សនកិច្ចនោះផងដែរ លោក សុង សុផល ដែលជាអគ្គនាយកផ្នែកលក់តំណាងអោយ INNOTALITY បានចូលរួមស្តាប់យកនូវការចែករំលែកបទពិសោធន៍ពីសំណាក់វាគ្និនជាច្រើនក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Ctrip នូវបច្ចេកវិជ្ចាធ្វើដំណើរ (tech/web in travel) និងបន្តដំណើរទៅទីក្រុង Xiamen ដើម្បីបន្តការយកនូវបទពិសោធន៍វប្បធម៍ និងការរស់នៅរបស់ប្រជាជន Xiamen


INNOTALITY ទទួលពានរង្វាន់ Best Family Hotel

អ្វីដែលជាកិត្តយសនិងអស្ចារ្យនោះក្រុមហ៊ុន INNOTALITY ដែលមាន សណ្ឋាគារចំនួន៥ ត្រូវបានជ្រើសរើសជាសណ្ឋាគារដែលបានផ្តល់នូវសេវាកម្មល្អឥតខ្ចោះនៃបដិសណ្ឋារកិច្ចបែបលក្ខណៈក្រុមគ្រួសារ (Best of Family )ជូនដល់ភ្ញៀវដែលមកក្រេបយកបទពិសោធន៏បដិសណ្ឋារកិច្ចបែបខ្មែរ តាមរយៈការស្នាក់នៅសណ្ឋាគារ Borei Angkor Resort & Spa, The Privilege Floor, Lotus Blanc Hotel & Resort របស់ក្រុមហ៊ុនជាដើម។ ការជ្រើសរើសនេះគឺត្រូវបានឆ្លងកាត់ទៅលើការវាយតំលៃរបស់ភ្ញៀវដែលបានកក់តាមរយៈ Ctrip វែបសាយ ក៏ដូចជាដៃគូរជាច្រើនរបស់ Ctrip រាប់បញ្ចូលទាំងវែបសាយអន្តរជាតិធំៗផ្សែងទៀតផងដែរ។ នេះជាសមិទ្ធផលដ៏ធំមួយសំរាប់ក្រុមហ៊ុន INNOTALITY និងបុគ្គលិកទាំងមូលដែលសម្រេចបាននូវ ស្នាដៃរបស់ជនជាតិខ្មែរ ដែលមានការទទួលស្គាល់លើឆាកអន្តរជាតិតាមរយៈការផ្តល់សេវាកម្មក្នុងវិស័យបដិសណ្ឋារកិច្ចខ្មែរ។


ពានរង្វាន់ Best Family Hotel

ថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកទាំងមូលនឹងបន្តខិតខំរក្សារ និងព្យាយាមធ្វើយ៉ាងណាចូលរួមលើកស្ទួយវិស័យទេសចរណ៏កម្ពុជាឲ្យមានភាពរីកចំរើន និងប្រសើរឡើងថែមទៀត ជាពិសេសសម្រេចឲ្យបាននូវសមិទ្ធផលផ្សេងៗទៀត តាមរយៈការផ្តល់នូវបទពិសោធន៍នៃបដិសណ្ឋារកិច្ចវប្បធម៍ខ្មែរ ជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ទៅកាន់ទីក្រុងអច្ឆរិយអង្គរតែមួយគត់ក្នុងតំបន់អាស៊ី និងលើពិភពលោក ក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា៕

Share this blog with :

អត្ថបទថ្មី