The Privilege Floor ជាប់ឈ្មោះជាជម្រើសសណ្ឋាគារដ៏ពេញចិត្តបំផុតក្នុងកម្ពុជា

The Privilege Floor ជាប់ឈ្មោះជាជម្រើសសណ្ឋាគារដ៏ពេញចិត្តបំផុតក្នុងកម្ពុជា

Loved by Guests Award 2018

សម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបប្រាកដជាធ្លាប់បានឮហើយអំពីសណ្ឋាគារខ្មែរលំដាប់ផ្កាយ៥ The Privilege Floor ដែលជាប់ជាជម្រើសដ៏ពេញចិត្តបំផុត (Loved By Guests Most Wanted Award 2018) សម្រាប់ភ្ញៀវទេសចរដែលធ្លាប់បានមកស្នាក់នៅ។ ដើម្បីធ្វើឲ្យបទពិសោធន៍ដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានភាពប្រសើរ និងអស្ចារ្យជាងមុន ជម្រើសទីកន្លែងស្នាក់នៅគឺពិតជាមានសារៈសំខាន់ ហេតុដូចនេះហើយបានជាភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅខេត្តសៀមរាប តែងតែទុក្ខចិត្ត និងជ្រើសរើសយកសណ្ឋាគារ The Privilege Floor ជាជម្រើសទី១ជានិច្ច។

The Privilege Floor ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ មានទីតាំង២កន្លែងសម្រាប់ជ្រើសរើស ដែលទីតាំងទីមួយមានឈ្មោះថា The Privilege Floor by BOREI ANGKOR ស្ថិតនៅជាន់ទី៤នៃសណ្ឋាគារបុរីអង្គររីសត & ស្ប៉ា និងទីតាំងទី២មានឈ្មោះថា The Privilege Floor by LOTUS BLANC ដែលស្ថិតនៅជាន់ទី១នៃសណ្ឋាគារឡូទុសប្លង្គ អូតែល & រីសតផងដែរ។

កន្លងមកសណ្ឋាគារ The Privilege Floor ទាំង២ទីតាំងបានជាប់ឈ្មោះជាសណ្ឋាគារខ្មែរលំដាប់ប្រណីត និងជាទីចូលចិត្តបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកម្សាន្តនៅតំបន់អង្គរ ខេត្តសៀមរាប។ កេរ្តិ៍ឈ្មោះដ៏ប្រសើរនេះគឺជាលទ្ធផលនៃការផ្តល់សេវាបដិសណ្ឋារកិច្ចបែបខ្មែរដ៏ល្អឥតខ្ចោះ លើសពីការរំពឹងទុករបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើឲ្យពួកគាត់ចូលរួមផ្តល់នូវការបញ្ចេញមតិវាយតម្លៃល្អៗជាច្រើននៅលើគេហទំព័រ Hotels.com។ មតិវាយតម្លៃទាំងអស់នោះបានបង្ហាញពីការទទួលស្គាល់របស់ភ្ញៀវទេសចរថា The Privilege Floor ពិតជាសណ្ឋាគារលំដាប់ផ្កាយ៥ ដែលធានាផ្តល់ជូននូវសេវាបដិសណ្ឋារកិច្ចបែបខ្មែរពិតៗ ដែលទាំងអស់នោះមានបង្ហាញចេញតាមរយៈ គារវកិច្ចរបស់បុគ្គលិកសណ្ឋាគារទៅកាន់ភ្ញៀវ ការតុបតែងលម្អបន្ទប់ និងបរិវេណផ្សេងៗយោងតាមរចនាបថបែបខ្មែរ រួមផ្សំជាមួយនឹងប្រណីតភាពនៃគ្រឿងបរិក្ខារ ដើម្បីផ្តល់ជូននូវផាសុខភាព និងភាពងាយស្រួលក្នុងការស្នាក់នៅរបស់ភ្ញៀវផងដែរ។ ការចែករំលែកនូវបទពិសោធន៍ពីសំណាក់ភ្ញៀវដែលស្នាក់នៅផ្ទាល់ទាំងអស់នេះ បានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានគម្រោងទៅទស្សនាខេត្តសៀមរាប ឭហើយចង់ទៅទទួលយកបទពិសោធន៍ដែលមានផ្តល់ជូននៅ The Privilege Floor ផងដែរ។

អ្វីដែលកាន់តែពិសេស ភ្ញៀវដែលស្នាក់នៅ The Privilege Floor ក៏អាចរីករាយជាមួយនឹងការផ្តល់ជូននូវ អាទិភាពក្នុងការប្រើប្រាស់សេវាកម្មរួមមាន ការផ្តល់ជូនទូរស័ព្ទដៃ ការប្រើប្រាស់ Mini-Bar សេវាកម្មបោកអ៊ុត សេវាដឹកជញ្ជូនផ្ទាល់ខ្លួន ជាមួយបុគ្គលិកដែលនៅរង់ចាំបម្រើ និងបំពេញរាល់តម្រូវការរបស់លោកអ្នក២៤ម៉ោងផងដែរ។ ដូចនេះ សូមកុំខកខានឱកាសក្នុងការទទួលយកបទពិសោធន៍ស្នាក់នៅដ៏ប្រណីតពីសណ្ឋាគារ The Privilege Floor ដើម្បីបង្កើនបទពិសោធន៍ដំណើរកម្សាន្តមកកាន់ខេត្តសៀមរាបរបស់លោកអ្នកឲ្យកាន់តែមានភាពពិសេសថែមមួយកម្រិតទៀត។

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងសណ្ឋាគារ ឬការកក់បន្ទប់សម្រាប់ការស្នាក់នៅរបស់លោកអ្នក សូមទាក់ទងទៅលេខ ០៦៣ ៩៦៩ ៣០០ ឬ ០១៥ ៤៣០ ២២២ ឬ ចូលទៅកាន់ហ្វេសប៊ុក https://www.facebook.com/theprivilegefloor

សូមបញ្ជាក់ថាសណ្ឋាគារ The Privilege Floor គឺជាសមាជិកមួយក្នុងចំណោមអាជីវកម្មផ្សេងទៀតរបស់ INNOTALITY ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនសាជីវកម្មបដិសណ្ឋារកិច្ចបែបខ្មែរ គ្រប់គ្រងទៅលើអាជីវកម្មមួយចំនួនក្នុងខេត្តសៀមរាបរួមមាន៖ សណ្ឋាគារផ្កាយ៥ Borei Angkor Resort & SpaThe Privilege Floor by BOREI ANGKORLotus Blanc Hotel & ResortThe Privilege Floor by LOTUS BLANC, ភោជនីយដ្ឋាន Damnak Lounge Fine Dining, ភោជនីយដ្ឋាន Damnak Steakhouse, កន្លែងស្ប៉ា និងម៉ាស្សា Mudita SpaMudita Spa by BOREI ANGKORThe Spa by LOTUS BLANC, ព្រមទាំងសាជីវកម្ម Retro Investment ផ្សេងទៀតដែលគ្រប់គ្រងទៅលើ The Privilege Boutique, ភោជនីយដ្ឋានជប៉ុន The Hashi Japanese Restaurant (២សាខា) ហាងកាហ្វេ Gloria Jean’s Coffees – Siem Reap (២សាខា) និងហាងបោះពុម្ពផ្សព្វផ្សាយពាណិជ្ជកម្ម DPI Printing & Advertising ក្នុងខេត្តសៀមរាបផងដែរ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យធ្វើការក្នុងផ្នែកអាជីវកម្មណាមួយរបស់ក្រុមហ៊ុន INNOTALITY សូមធ្វើការទាក់ទងផ្ទាល់ទៅលេខទូរសព្ទ 015 337 222 ឬអាស័យដ្ឋានអ៊ីមែល careers@innotality.com ឬក៏ចូលទៅកាន់គេហទំព័រហេ្វសប៊ុក http://www.facebook.com/innotalitygroup សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងក្រុមហ៊ុន៕


Pool (The Privilege Floor by BOREI ANGKOR)


Pool (The Privilege Floor by LOTUS BLANC)


Service by Poolside


The Privilege Landmark (The Privilege Floor by LOTUS BLANC)


Royal Suite (The Privilege Floor by BOREI ANGKOR)

Share this blog with :

អត្ថបទថ្មី